ផ្ទុះពាក្យសម្តីតឹងសរសៃ កដាក់គ្នារវាងអាជីវករម្នាក់ និងមន្ត្រីអន្តោប្រវេស្ដន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទុះជម្លោះពាក្យសំដីនិងធ្វើឲ្យមានការកកស្ទះ
ចរាចរណ៍ផ្លូវចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង១ម៉ោងបន្ទាប់ពីប៉ូលីសអន្តោប្រវេសន៍បានឃាត់រថយន្តអាជីវករម្នាក់ទុកចោលជាង១ម៉ោងដោយចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២នៅស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត។
ដោយគេឃើញមានការជជែកតឹងសរសៃកដាក់គ្នា រវាងបុរសម្នាក់ដែលស្គាល់ថាជាអាជីវករនៅក្រុងប៉ោយប៉ែតឈ្មោះគួច ម៉េងបានទាស់សំដីជាមួយ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះរឿងឃាត់រថយន្តម៉ាកលុចស៊ីសRX.470ដែលពាក់ស្លាកលេខភ្នំពេញ2F.8838នៅក្បែររង្វង់មូលប៉ុស្ដិ៍ត្រួតពិនិត្យមិនឲ្យចូលទៅក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបានអោយម្ចាស់រថយន្តបើករថយន្តត្រឡប់ក្រោយវិញដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត។
តាមសំដីបុរសអាជីវករ បានប្រាប់ថា៖ មូលហេតុដែលកើតមានទំនាស់ពាក្យសំដីទុករថយន្តចោលមុខច្រកទ្វារនេះ គឺបណ្តាលមកពីសន្តិសុខបានបិទបារ៉ាស់មិនឲ្យរថយន្តគាត់ចូលក្នុងគោលបំណងទៅផឹកការហ្វេជាមួយមិត្តភក្តិសាច់ញាតិតូបការហ្វេនៅក្បាលស្ពាននៅពេលបើករថយន្តចូលដល់ប៉ុស្តិ៍ខាងមុខផ្លូវចូលច្រកទ្វារស្រាប់តែសន្តិសុខដែលកាន់ប៉ារ៉ាស់បានទាញបិទមិនឲ្យចូល ហើយប៉ូលីសអន្តោប្រវេសន៍បានដើរសួរអោយទំលាក់កញ្ចក់រថយន្តត្រួតពិនិត្យបានសួរថា៖ ទៅណា? គាត់ឆ្លើយតបវិញខ្ញុំខ្មែរគ្មានអីទៅក្រៅស្រុកខ្មែរនោះទេ។ ក្រោយឆ្លើយតបត្រូវបានសន្តិសុខ និងប៉ូលីសអន្តោប្រវេសន៍ខឹងបិទប៉ារ៉ាស់មិនអោយបើករថយន្តចូលទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយក៏ ទុកចោលមុខប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បណ្តាលស្ទះចរាចរណ៍តែម្ដង។
អាជីវកររូបនោះបានបញ្ជាក់ថា៖ តាមពិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលហើយប្រជាពលរដ្ឋក្រុងប៉ោយប៉ែតចេញ.ចូលទៅកំសាន្តនៅបរិវេណកាស៊ីណូដែលជាកន្លែងកំសាន្តប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មូលហេតុអ្វីបានជាសន្តិសុខ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់បារ៉ាស់ហាមឃាត់ និងសួរនាំនៅពេលចេញ.ចូលទៅវិញវាពិតជាលំបាកនៅពេលចេញ.ចូលទៅមករបស់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់បានប្រាប់ថា៖ មូលហេតុដែលស្ទះចរាចរណ៍កើតឡើងនៅក្បែររង្វង់មូលចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះព្រោះតែមានបុគ្គលម្នាក់ដែលគេស្គាល់ជាអាជីវករល្បីឈ្មោះនៅក្រុងប៉ោយប៉ែតលក់ទំនិញផ្សាររុងក្លឿប្រទេសថៃបានចតរថយន្តចោលនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតទើបបណ្តាលស្ទះនៅពេលនេះ ត្រូវបានអោយម្ចាស់ឡានបើកទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីដោះស្រាយគ្នាត្រូវបានបញ្ចប់រួចរាល់ហើយសូមកុំអោយមានការភ័ណច្រឡំនិងប៉ះពាល់សណ្តាប់ធ្នាប់នៅពេលក្រោយទៀត។
ប្រជាពលរដ្ឋបានលើកឡើងថាៈករណីខាងលើនេះមិនមែនតែអាជីវករតែម្នាក់នោះទេ តែក៏បានធ្វើឲ្យពលរដ្ឋជាច្រើនលំបាកឆ្លងកាត់ប៉ុស្ដិ៍នេះ ដែលអ្នកយាមហាក់សំដីគ្មានសុជីវ
ធម៌ឲ្យពលរដ្ឋចុះបណ្ដើរពេលជិះម៉ូតូដល់បារ៉ាស ទាំងមានកូនខ្ចីឬស្រ្តីមានផ្ទៃពោះក៏ដោយ ជាងនេះពួកគាត់
ថាចំពោះមន្ត្រីបែរជានាំគ្នាជិះរថយន្តឬម៉ូតូឆ្លងកាត់បារ៉ាសគ្មានការត្រួតពិនិត្យនិងធ្វើមិនស្មើភាពគ្នាអនុវត្តច្បាប់ចំពោះតែពលរដ្ឋគ្មានតម្លាភាព
ឡើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print