រដ្ឋបាលរាជធានីភ្នំពេញ៖ កំពុងសម្រុកជួសជុល អ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស ពេទ្យលោកសង្ឃ ដល់ផ្សារធំថ្មី ឲ្យចប់ ថ្ងៃ២៣ កក្កដានេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសម្រុកបញ្ចប់តាម គម្រោងជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី ដោយ បញ្ចប់នៅថ្ងៃ២៣ កក្កដាឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រង ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២២នេះថា ៖ អនុវត្តតាមការណែនាំពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្ម ភាពជួសជុល គ្រឹះខាងក្រោមអោយរឹងមាំ ទើបអ៊ុតកៅស៊ូ ពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយ ចាប់ពីស្ពានអាកាស៧មករា( ស្ពានអាកាសពេទ្យលោកសង្ឃ)ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ។
មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវកម្ពុជាក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំងស្រុង មានទទឹង១៨កន្លះទៅ១៩ម៉ែត្រ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង ជាមួយនិងការដាក់បណ្តាញលូ នៅសងខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២៥ ឧសភាឆ្នាំ២០២២កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ កក្កដា ស្អែកនេះហើយ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print