ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់បានស្លាប់និងកន្លែង ចំណែកបុរសម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ នៅឯប្រទេស វៀតណាម ដោយសារ បើកបរលឿនហើយស្រវឹងស្រា និងមិនបានពាក់មួកសុវត្ថិភាព នេះបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មំុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅ វេលាម៉ោងប្រហែល៥ និង ៥៥នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៧២ ត្រង់ចំណុចមុខផ្ទះសំណាក់ទីក្រុងមានលាភ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី ឈ្មោះ ហោ រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាមន្ត្រីពន្ធនាគារ ម៣ នៅភូមិ-ឃុំកើតហេតុខាងលើ(ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាកសីុរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខបង្កជាមួយ ម៉ូតូម៉ាកសង់ទ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1N-7078 បើកបរដោយឈ្មោះ មាស សុភ័ស ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិ ច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
សមត្ថកិច្ចក៏បានអះអាងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរនេះកើតឡើងគឺ ដោយសារ អ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងមិនពាក់មួកសុវត្ថិភាព។
ក្រោយកើតហេតុសពត្រូវបាន សមត្ថកិ្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើរបុណ្បតាមប្រពៃណី៕
ដោយ៖ វណ្ណះ