នាយករដ្ឋមន្ត្រីថៃឆ្លងផុតការបោះឆ្នោតលើទំនុកចិត្តជាលើកទី៤

ចែករំលែក៖

សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ខែកក្កដា បានផ្សាយថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងមន្ត្រី១០រូបទៀតក្នុងរដ្ឋាភិបាល បានទទួលការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តក្រោយ ការជជែកដេញដោលអស់រយៈពេល៣ថ្ងៃកន្លងមក ។

លោកប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រ២៥៦សំឡេង និងមិនគាំទ្រតែ២០៦សំឡេង ហើយការបោះឆ្នោតអនុបវាទ៩សំឡេង។ ដូច្នេះលោកប្រាយុទ្ធនិងបណ្តារដ្ឋមន្ត្រីបានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ហើយបន្តកាន់តំណែងរហូតដល់បញ្ចប់អាណត្តិនៅខែមីនាឆ្នាំ២០២៣ ។
ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ទទួលបានការគាំទ្រខ្ពស់បំផុត គឺមានដល់ទៅ ២៦៨សំឡេង និងរដ្ឋមន្ត្រីដែលទទួលបានទាបបំផុត គឺរដ្ឋមន្ត្រីពាណិជ្ជកម្ម Jurin Laksanawisit ទទួលបានសំឡេងគាំទ្រ២៤១សំឡេង។
កន្លងមក ក្រុមអ្នកវិភាគបានព្យាករថា លោកប្រាយុទ្ធនឹងឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយគណបក្សកាន់អំណាចមានកៅអីក្នុងសភាដល់ទៅ២៥៣កៅអី ចំណែកគណបក្សប្រឆាំង មានតែ២២៤ប៉ុណ្ណោះ ។
លោកប្រាយុទ្ធ អាយុ៦៨ឆ្នាំបានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ៣លើកកន្លងមក ចាប់តាំងពីឆ្នាំ២០២០ ៕ ដោយធីរីណា

...

រូប​ថត​ :​ BANGKOK POST

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print