លោក​ ជា​ សុមេធី​៖​ រម្លឹកដល់ក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពុះពារសម្រេចភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ និងពិសារអាហារសាមគ្គី ជាមួយនិងក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំទាំង៨ និងក្រុមការងារយុវជនគណបក្សស្រុក-ឃុំ សរុបចំនួន៣១៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី​ ញ៉ែម សាខន សខេង និងលោកស្រី​ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលប្រព្រឹត្តទៅនៅភូមិគ្រឹៈ លោកស្រី​ សុីវ ចាន់ធូ នៅខាងមុខសកលវិទ្យាល័យជា សុីម កំចាយមារ។

លោក​ ជា​ សុមេធី​ បានថ្លែងថា​ ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សម្តេច​ តែងតែយកចិត្តទុក្ខដាក់គិតគូរចំពោះប្រជាពលរដ្ឋ គ្រប់ពេលគ្រប់ទីកន្លែង ទើបប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរនាបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ​ លោក​អភិបាលខេត្ត​ សូមថ្លែងរម្លឹកដល់ក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពុះពារសម្រេចភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីតបស្នងចំពោះជំនឿទុកចិត្តរបស់ប្រជាជន ធានារក្សាឧត្ដមភាពរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០២៣ ខាងមុខទៀត។

លោក​ ជា​ សុមេធី​ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រសិទ្ធិពរជ័យជូនដល់លោកស្រី ញ៉ែម សាខន សខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងក្រុមគ្រួសារ ព្រមទាំងសមាជិកសមាជិកាទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print