WHO៖ ជំងឺអុតស្វាគឺជាស្ថានភាពអាសន្ននៅលើពិភពលោក

ចែករំលែក៖

ការប្រកាសអាសន្នពីសុខភាព សាធារណៈ ដែលអាចរាលដាលដល់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ។

នៅយប់ថ្ងៃទី២៣ខែកក្កដា អង្គការសុខភាពពិភពលោកបានសម្រេចប្រកាសអាសន្ននៅទូទាំងពិភពលោកនូវការផ្ទុះឡើងនៃជំងឺអុតស្វា គឺជាការសម្រេចចិត្តដែលគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគនេះ។
ការសម្រេចប្រកាសអាសន្នផ្នែកសុខភាពសាធារណៈជាសកលខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានការបង្កើតមូលនិធិថ្មី និងដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យចាត់វិធានការការពារនិងទប់ស្កាត់ ខណៈដែលករណីច្រើនជាង ១៦,៥០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៧៥។
ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍យ៉ាងដូច្នេះថា «និយាយឱ្យខ្លី, រោគរាតត្បាតដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស យើងយល់ថាជាចំនួនតិចតួចពេកអំពីបញ្ហានៃជំងឺនេះ»។
ជំងឺអុតស្វា ឬ Monkeypox បានរីករាលដាលពាសពេញពិភពលោក ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ជំងឺនេះ មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងមានកន្ទួលពាសពេញរាងកាយ ដោយកើតមានអស់ជាច្រើនទសវត្សរ៍មកហើយ និងជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ ប៉ុន្តែការឆ្លងក្នុងអំឡុងពេលនៃការផ្ទុះឡើងចុងក្រោយបង្អស់បានកើនឡើងនៅក្នុងប្រទេសដែលមិនធ្លាប់មានពីមុនមក៕ ដោយធីរីណា

Representational image.

...

រូប​ថត​ :​ WHO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print