ក្រសួងទេសចរណ៍៖ ភ្នំ១៥០០ (មួយពាន់ប្រាំរយ) ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ភ្នំ១៥០០ (មួយពាន់ប្រាំរយ) ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត និងសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មីនៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង (ផ្លូវអន្ទង់អាំង) ។ យ៉ាងណាមិញ ភ្នំ១៥០០ គឺមានអាកាសធាតុត្រជាក់ ទេសភាពស្អាតៗនៅតាមដងផ្លូវ។ នារដូវវស្សាភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។ បន្ថែមលើសពីនេះភ្ញៀវទេសចរបើបានមកលេងស្រុកដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីមួយនេះ សូមកុំភ្លេចមកទស្សនារមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច និងដាធំ ដែលជាមរតកទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។  ជាងនេះទៅទៀតភ្ញៀវទេសចរក៏មិនគួរមេីលរំលងនៅអាហារដ៏ឆ្ងាញ់ និងសាកកាហ្វេដ៏មានឱជារសនៅកាហ្វេភ្នំផងដែរ។

និយាយជារួមនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមានតំបន់ទេសចរណ៍ជាច្រើនក្រៅពីតំបន់ភ្នំ 1500 ក្នុងនោះគេបានឃើញប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍន៏សាងសង់តំបន់ទេសចរណ៍ រីសត ប្រសិនបើអ្នកចំណាយពេលវេលាទៅកម្សាន្តនៅទីនោះ ជឿជាក់ថាមិនជិនណាយ ចំពោះតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ដែលយើងអាចស្រូបយកខ្យល់បរិសុទ្ធ លំហែកាយ និងមានកន្លែងជិះរថយន្ត កាត់ព្រៃកាត់ភក់ និងកន្លែងទទួលទានអាហារ នៅតាមតំបន់ទេសចរណ៍ ។

បើសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គេឃើញមានបងប្អូនប្រជាពលរដ្ឋមកតាមបណ្ដាខេត្តនានា គឺមកកម្សាន្តទស្សនានៅតំបន់ភ្នំ 1500 និងតំបន់ទេសចរណ៍ជាច្រើនទៀត រហូតដល់ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ ដែលបានបើករីស៊ត ផ្ទះសំណាក់ សណ្ឋាគារ កន្លែងបោះតង់នានា គឺមានបងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ 

សូមទស្សនារូបភាពខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print