ខេត្តកណ្តាល : អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រពាំងវែង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីសំណាក់ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង, លោក ហៀង សុខហេង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្រពាំងវែង រួមជាមួយក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះទៅសួរសុខទុក្ខផ្ទាល់នៅតាមផ្ទះរបស់លោកយាយ លោកតា និងប្រជាពលរដ្ឋជួបការលំបាកខ្វះខាតចំនួន ១២គ្រួសារ នៅក្នុងភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមបញ្ជាក់ថា, ក្ក្នុងឱកាសនោះផងដែរលោកមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលេីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាពិសេសលេីប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត សម្តេចតេជោ តែងតែចាត់តាំងក្រុមការងារ ក៏ដូចជាក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ចុះផ្ទាល់ដេីម្បីសួរសុខទុក្ខ និងនាំយកនូវសម្ភារ ថវិកា របស់លោកចុះចែកជូនគ្រប់ទីកន្លែង មិនថាពេលយប់ ឬពេលថ្ងៃ ឬមួយទីដាច់ស្រយាលណាក្តី គឺគណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនគ្រប់ៗរូប៕
ដោយ : សិលា