អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់ជូនប្រជាពលរដ្ឋ​ជួបការលំបាកខ្វះខាតចំនួន​ ១២គ្រួសារ​ នៅក្នុងភូមិស្លែង ឃុំត្រពាំងវែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល : អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​ ននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រពាំងវែង​ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២​ ក្រោមការចង្អុលបង្ហាញ​ និងយកចិត្តទុកដាក់ពីសំណាក់ លោក ណុប រ័ត្ននិមល ជំនួយការ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង, លោក ហៀង​ សុខហេង​ ជំនួយការ​សម្តេចតេជោ​ ហ៊ុន​ សែន​ និងជាប្រធាន​ក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំត្រពាំងវែង​​ រួមជាមួយក្រុមការងារ​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចុះទៅសួរសុខទុក្ខផ្ទាល់នៅតាមផ្ទះរបស់លោកយាយ​ លោកតា​ និងប្រជាពលរដ្ឋ​ជួបការលំបាកខ្វះខាតចំនួន​ ១២គ្រួសារ​ នៅក្នុងភូមិស្លែង ឃុំត្រពាំងវែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

សូមបញ្ជាក់ថា, ក្ក្នុងឱកាសនោះផងដែរលោកមានប្រសាសន៍ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​ តែងតែគិតគូពីសុខទុក្ខរបស់លោកតា​ លោកយាយ​ អ៊ំ​ ពូ​ មីង​ បងប្អូន​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋានលេីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ ជាពិសេសលេីប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត​ សម្តេចតេជោ​ តែងតែចាត់តាំងក្រុមការងារ​ ក៏ដូចជាក្រុមយុវជនគណបក្សប្រជាជនកម្ពុជា​ ចុះផ្ទាល់​ដេីម្បីសួរសុខទុក្ខ​ និងនាំយកនូវសម្ភារ ថវិកា​ របស់លោកចុះចែកជូនគ្រប់ទីកន្លែង​ មិនថាពេលយប់​ ឬពេលថ្ងៃ​ ឬមួយទីដាច់ស្រយាលណាក្តី​ គឺគណបក្សប្រជាជនកម្ពុជា​ តែងតែនៅជាមួយប្រជាជនគ្រប់ៗរូប៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print