សូមមើលពីកម្រងរូបភាព និស្សិតវិទ្យាស្ថានវ៉ាន់ដា (៤១៧៤នាក់) មកទទួលសញ្ញាបត្រពី សម្តេចតេជោ ហ៊ុន សែន នៅកោះពេជ្រ​ និងប្រសាសន៍សំខាន់ៗ ផ្តាំផ្ញើក្នុងឱកាសចែកសញ្ញាបត្រព្រឹកមិញនេះ

ចែករំលែក៖

ភ្នំពេញ៖ នេះជាកម្រងរូបភាព និស្សិតវិទ្យាស្ថានវ៉ាន់ដា (៤១៧៤នាក់) មកទទួលសញ្ញាបត្រពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅកោះពេជ្រ ថ្ងៃទី ១០ ឧសភា ២០១៦​ និង
ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើក្នុងឱកាសចែកសញ្ញាបត្រព្រឹកមិញនេះដូចខាងក្រោមៈ

១-សិស្សនិស្សិតត្រូវខិតខំរៀនសូត្របន្តទៀត ព្រោះសមត្ថភាពចំណេះដឹងគ្មានដែនកំណត់ឡើយ។
២-ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលដើរស្របជាមួយយុទ្ឋសាស្រ្ត ទឹក ផ្លូវ និងភ្លើង។
៣-ការប្រើប្រាស់សិទ្ឋិសេរីភាពគ្រប់យ៉ាងរួមទាំងសិទ្ឋិបញ្ចេញមតិ គឺត្រូវមានការទទួលខុសត្រូវ ហើយមិនត្រូវរំលោភលើសិទ្ឋិអ្នកដទៃ ជាពិសេសការបញ្ចេញមតិដែលប៉ះពាល់ដល់សន្តិសុខណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ដូចជា “ចលនាអាវខ្មៅ” ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទម្សិលមិញនៅទីក្រុងភ្នំពេញ។ អ្នកដែលបានចូលរួមបោះពុម្ពអាវផ្សព្វផ្សាយចលនានេះ ក៏មានចំណែកចូលរួមទទួលខុសត្រូវផងដែរ។
៤-តួនាទីរាជរដ្ឋាភិបាលកម្ពុជាគឺត្រូវតែធានា ថែរក្សា និងការពារសន្តិភាព ស្ថេរភាពសង្គម ដើម្បីឱកាសអភិវឌ្ឍ។ បុគ្គលណាដែលធ្វើខុស គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទម្រាំមានសន្តិភាពពេញលេញមកទល់ពេលនេះ គឺកម្ពុជាបានធ្វើការយ៉ាងលំបាកឡបិន និងបានពលីជីវិតមនុស្សច្រើនណាស់។
៥-នៅពេលនេះដំណោះស្រាយទឹកជាបន្ទាន់ ត្រូវបន្តធ្វើជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹក រួមទាំងការជីកនិងស្តារស្រះ បឹង និងអណ្តូងគឺត្រូវធ្វើទន្ទឹមគ្នា៕​

image

image

image

image

image

image

image

image

image

ដោយ​៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print