ភ្នំពេញ: គួរស្វែងយល់ទាំងអស់គ្នា នឹងបន្តជួយផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋមិនបានជ្រាបអំពី រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) រួមមាន:
1. គ្រុនក្តៅ
2. ឈឺក្បាល
3. ឈឺសាច់ដុំ និងឈឺខ្នង
4. ហើមកូនកណ្តុរ (Lymph nodes)
5. គ្រុនញាក់
6. មានពងបែកនៅលើផ្ទៃមុខ ដៃ ជើង ប្រដាប់បន្តពូជ
រន្ធគូទ និងផ្សេងទៀតនៃរាងកាយ។
-សូមចូលរួមការពារទាំងអស់គ្នា
– តាមរយៈការលាងដៃជាប្រចាំ និងមិនត្រូវប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
– ជំងឺអុតស្វា ចម្លងរបៀបណា?
1. តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានរោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ
2. សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈដូចជា សម្ភារៈបរិភោគអាហារ ចានក្បាន ដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡំគ្នា
3. ឆ្លងតាម រយៈទឹកមាត់អ្នកជំងឺ (អ្នកជំងឺមានដំបៅក្នងម៉ាត់)
4. ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្តាយ ដែលមានវីរុសទៅកូនអំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក
5. វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានជាប្រចាំនៅអាហ្រ្វិចខាងលិច និងអាហ្រ្វិចកណ្តាលហើយបច្ចុប្បន្នបាននិងកំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក កាណាដា ការពារការឆ្លងជំងឺអុតស្វាដោយអនុវត្ត៖
រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬ អាល់កុល លាងដៃ និងរក្សាអនាម័យផ្លូវដង្ហើម។
ចៀសវាងការប៉ះពាល់ដោយំផ្ទាល់ជាមួយអ្នកជំងឺអុតស្វា
– អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពដោយ ប្រើស្រោមអនាម័យ > បរិភោគចំណីអាហារដលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារ ឱ្យបានល្អ។ > ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់ ៕
ដោយ : សិលា