សម្តេចម៉ែ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ : សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១.០០០.០០០ $US (មួយលានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក-សមាជិកាដ៏ឧត្តុង្គឧត្តម នៃរាជរដ្ឋ ភិបាលកម្ពុជា សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជា ជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print