ភ្នំពេញ : សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា
ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១.០០០.០០០ $US (មួយលានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក-សមាជិកាដ៏ឧត្តុង្គឧត្តម នៃរាជរដ្ឋ ភិបាលកម្ពុជា សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជា ជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕
ដោយ : សិលា