មើលចុះ.. អ្នកប្រមូលភាស៊ីផ្សារលើកំពង់ឆ្នាំង ចង់កម្មពៀរជាមួយលោកយាយលក់បន្លែ និងគ្រឿងសម្លកកូរខ្លាំងម៉្លេះ ត្រឹមលុយ២០០រៀលប៉ុណ្ណោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សេចក្ដីអត់ បើទោះជារងនូវការស្រែកសំឡុត ប្រមាថ ពីក្មេងដោយសម្ដីអសីលធម៌ធ្ងន់ធ្ងរបែបណាក៏ដោយ លោកយាយជាអ្នកលក់បន្លែ និងគ្រឿងសម្លកកូរ មិនហ៊ានតប់ត ឬតវ៉ាប្រកែកពីទង្វើសំឡត់របស់យុវជនដែលមានវ័យជិត៣០ឆ្នាំ ជាអ្នកប្រមូលភាស៊ីនោះទេ អាចនិយាយបានថា ប្រហែលអ្នកប្រមូលភាស៊ីរូបនេះធ្លាប់ ប្រើភាសាកោងកាចជាទម្លាប់របស់គាត់ទៅលើអាជីវករជាច្រើនហើយមើលទៅ?

នៅក្នុងវីដេអូឃ្លិបដែលត្រូវបានគេបង្ហោះពីសកម្មភាពពិត រាលទង្វើអ្នកប្រមូលភាស៊ីមានថេរវេលាប្រមាណ៣នាទីនិង៣៧វិនាទី គឺលឺសម្លេង និងកាយវិការដ៏ច្រង៉េងច្រង៉ាងពីយុវជនខាងលើ ប្រមាថសំឡត បង្ខំឲ្យលោកយាយលក់បន្លែបង់ថ្លៃភាស៊ីចំនួន២០០រៀល។ តែសេចក្ដីអត់ លក់មិនទាន់ដាច់ លោកយាយវ័យចំណាស់គ្មានប្រាក់ទាល់តែសោះឲ្យទៅអ្នកប្រមូលភាស៊ី ទើបក្លាយទៅជារឿងក្រេវក្រោធ សំឡុតទៅលើលោកយាយ ធ្វើយ៉ាងណារក២០០រៀលមកបង់ឲ្យបាន។

ឃើញទិដ្ឋភាពបែបនេះ ទាំងអ្នកដំណើរ អ្នកលក់ដូរ បានសូមអង្វរគរទៅលើអ្នកប្រមូលភាស៊ី កុំឲ្យសំឡុតលោកយាយលក់បន្លែ ព្រោះគាត់លក់មិនដាច់អត់លុយ និងមានជំងឺទៀតផង។ ពួកគាត់ថែមទាំងចេញលុយថ្លៃភាស៊ីឲ្យយុវជនខាងលើ តែអ្នកប្រមូលភាស៊ីគាត់ហាក់បីដូចជាឌឺ៩ មិនព្រមយកលុយអ្នកណាមកចេញជំនួស ក្រៅពីលុយលោកយាយដ៏កំសត់នេះ។ សម្លេងជាច្រើនបានបង្ហើរចេញដោយការរិះគន់យ៉ាងធ្ងន់ៗថាៈ អ្នកប្រមូលភាស៊ី នៅក្មេងសោះ អត់គិតពីបុណ្យបាប ចាស់ទុំ អ្វីបន្តិចសោះ ដូចជាមានគំនុំមកចងកម្មចងពៀរ ជាមួយលោកយាយគ្រាន់តែលុយ២០០រៀលប៉ុណ្ណោះ គ្មានក្ដីអនុគ្រោះ។

អ្នកវិនិយោគផ្សារលើខេត្តកំពង់ឆ្នាំង គួរមើលពីទិដ្ឋភាពក្នុងហេតុការណ៍បុគ្គលិករបស់ខ្លួន បំពារបំពាននូវទង្វើអសីលធម៌ទៅលើអ្នកលក់ដូរ និងជាចាស់ទុំនោះផង ជៀសវាងសីលធម៌ទាបបែបនេះ ជះឥទ្ធិពលមកលើសង្គមជាតិ និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ៕

kpc3

kpc2

kpc4

kpc5

kpc6

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print