មុននេះបន្ដិច នារីម្នាក់ត្រូវបានគេប្រទះឃើញដេកនៅក្នុងថ្លុកឈាម សង្ស័យករណីប្លន់យកម៉ូតូ ឬជាអំពើឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្រទះឃើញរបួសធ្ងន់ស្តុកស្តឹងក្នុងថ្លុកឈាមនៅកន្លែងដីឡូត៍នៃសំណងបាក់បែកមួយកន្លែង កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

សាក្សីបានឲ្យដឹងថា ភាពភ្ញាក់ផ្អើលនេះដោយសារបុរសម្នាក់ជាអ្នកឡើងត្នោត បានលឺសូរសម្លេងមនុស្សស្រីថ្ងូរ និងស្រែកឲ្យជួយចេញពីចំណុចផ្ទះសំណងបាក់បែក ក្នុងសង្កាត់-ខណ្ឌពោធិ៍សែនជ័យ។

ពេលនេះសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងចោមរោមមើលដែលគេធ្វើការសន្និដ្ឋានជាបឋមថា អាចជាអំពើប្លន់យកម៉ូតូ ខណៈឃើញស្ត្រីរងគ្រោះមានមួកការពារសុវត្ថិភាពនៅមិនឆ្ងាយពីខ្លួនដេកក្នុងថ្លុកឈាមនោះ។

សាក្សីនៅទីនោះនិយាយថា ជនរងគ្រោះមានសង្ឃឹមតិចបំផុត គ្រាមានស្នាកស្នាមនិងរងរបួសច្រើនកន្លែង ហើយធ្ងន់ធ្ងរ៕

9e199c23-1153-4e34-8f95-232bfb71dcb8

5a43a5a5-c2f8-46e6-97d2-4b50627ee0fa

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print