ភ្នំពេញ ៈ ហេតុការណ៍មួយបានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចបន្ទាប់ពីមានបុរសឡើងត្នោតម្នាក់បានប្រទះឃើញនារីសិស្សសាលាពងទឹកម្នាក់ត្រូវបានជនសង្ស័យវាយសម្លាប់ប្លន់យកម៉ូតូគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦ នៅក្នុងផ្ទះបាក់បែកមួយកន្លែងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
ជនរងគ្រោះឈ្មោះ វុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំជាសិស្សថ្នាក់ទី១២ D ស្នាក់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោរ។ ចំណែកម្តាយឈ្មោះ វិត សង់ ឪពុកឈ្មោះរិន វិន ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមិនពេលកើតហេតុមានបុរសជាអ្នកឡើងត្នោតម្នាក់បានដើរមករកកន្លែងបត់ជើងខណះមកដល់ស្រាប់តែលឺសម្លេងមនុស្សស្រីស្រែកអោយជួយពេលទៅដល់ក៏ប្រទះឃើញដេកដួលក្នុងថ្លុកឈាមទើបរត់ទៅប្រាប់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងហៅរថយន្តសង្គ្រោះ។ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយពេលរថយន្តសង្គ្រោះមកដល់។
ម្តាយជនរងគ្រោះបានអោយដឹងថា កូនរបល់គាត់បានចេញទៅរៀនតាំងព្រឹកដោយជិះម៉ូតូម៉ាកឌ្រឹមសង់សេរី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AN 0301. លុះវេលាកើតហេតុទើបមានគេរត់ទៅប្រាប់ថាមានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើកោសល់វិច័យ្យពិនិត្រជាក់ស្តែង។
សុខាសែនជ័យ