ភ្នំពេញ : សូមបញ្ជាក់ផងដែរថា, ការបង់ពន្ធផ្ទះជារៀងងរាល់ឆ្នាំ គឺគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ចូលរួមគោរពច្បាប់ តាមកាតព្វកិច្ចដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់ ហើយថវិកាទាំងនេះ ត្រូវបានបង់ពន្ធជូនរដ្ឋ ដើម្បីបើកប្រាក់ខែដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្នុងស្ថាប័នរដ្ឋ ។ល។ ដោយគ្មាននរណាម្នាក់ ត្រូវបានគេចផុតពីកាតព្វកិច្ចមួយនេះឡើយ។
ប៉ុន្តែជាចម្ងល់របស់បុគ្គលម្នាក់ដែលមានហ្វេសប៊ុកឈ្មោះថា( Khun Simon) បានបង្ហោះជាចម្ងល់មួយយ៉ាងខ្លីថា,ខណៈខ្ញុំបង់ពន្ធផ្ទះជារៀងរាល់ឆ្នាំ តាំងពី២០១៤រហូតដល់ឆ្នាំ២០២១ ប៉ុន្តែឆ្នាំនេះភ្នាក់ងារធនាគារអេសុីលីដាបានប្រាប់ថា ទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័ររបស់អគ្គនាយកដ្ឋានពន្ធដាលោតមកបង្ហាញថា ខ្ញុំនៅជំពាក់ពន្ធឆ្នាំ ៣ឆ្នាំ ! ។
អង្គភាពមជ្ឈមណ្ឌលព័ត៌មាន ” នគរវត្ត ” សូមលើកយបកនូវខ្លឹមសាររបស់ហ្វេសប៊ុកឈ្មោះថា( Khun Simon) បានបង្ហោះយកមកចុះផ្សាយទាំងស្រុង ដើម្បីឱ្យមានការបកស្រាយពីអង្គភាព អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា បញ្ជាក់លម្អិតអំពីបញ្ហានេះឱ្យគាត់បានយល់់ ។
រឿងបង់ពន្ធផ្ទះ!
ខ្ញុំបានបង់ពន្ធផ្ទះជារៀងងរាល់ឆ្នាំ តាំងពី២០១៤រហូតដល់ឆ្នាំ២០២១ ប៉ុន្តែឆ្នាំនេះភ្នាក់ងារធនាគារអេសុីលីដាបានប្រាប់ថា ទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័ររបស់អគ្គនាយកដ្ឋានពន្ធដាលោតមកបង្ហាញថាខ្ញុំនៅជំពាក់ពន្ធឆ្នាំ ៣ឆ្នាំ គឺឆ្នាំ ១៨-១៩-២០។
ដូចនេះគេតម្រូវអោយខ្ញុំទៅជួបមន្រ្តីពន្ធដា ដើម្បីបង់ពន្ធជំពាក់អោយរួចរាល់ទើបអាចបង់ពន្ធឆ្នាំ២០២២ជូនបាន
#ទោះបីខ្ញុំមានភ្ជាប់ជូនវិក្កយបត្របង់ពន្ធឆ្នាំ២០២១ក៍ដោយក្តី
ពិតជារំខានមែន ! អស់ទាំងថវិកា ពេលវេលា កំលាំងកាយចិត្ត ធ្វើជាពលរដ្ឋល្អបំពេញកាតព្វកិច្ចបង់ពន្ធជូនរាល់ឆ្នាំមិនដែលខាន ដល់ពេលនេះទៅជាអ្នកជំពាក់ពន្ធរដ្ឋទៅវិញ។
មិនដឹងថាការកំណែទម្រង់ប្រព័ន្ធទំនើបកម្មស្វ័យប្រវតិ្ត ឬក៍ជាប្រព័ន្ធឡប់ឡិនប្រវត្តិនោះទេ។
សូមជូនដំណឹង ដល់បងប្អូន ដើម្បីជាបទពិសោធន៍ថ្មី ហើយកុំចោលវិក័្កយបត្រឆ្នាំចាស់ទុកគ្រាន់ជាភស្តុតាងតវ៉ាជាមួយបញ្ហាខាងលើនេះ។
អរគុណជូនពរបងប្អូន មិត្តភ័ក្ដិ កុំប៉ះបញ្ហាដូចខ្ញុំអី ហត់ណាស់! ។
សូមបញ្ជាក់ថា, អង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារធនាគារអេស៊ីលីដា ដើម្បីបកស្រាយបានទេ នៅរសៀលថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2022 ខណៈគ្មានលេខទូរសព្ទ។ ដោយឡែក លោក គង់ វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនអាចសុំការបំភ្លឺបាន ខណៈគ្មានលេខទូរសព្ទ។
ជុំវិញបញ្ហានេះ អាចសាមីខ្លួនផ្ទាល់ ធ្វើការទំនាក់ទំនងទៅភ្នាក់ងារជានាគារអេសុីលីដា និងខាងអង្គភាពនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានព័ត៌មានពិត និងច្បាស់លាស់ជុំវិញបញ្ហាខាងលើនេះ៕
ដោយ : សហការី