លោកតូច​ ប៉ូលីវ៉ា​ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុក ត្រូវចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតូច​ ប៉ូលីវ៉ា​ អភិបាលរងខេត្ត តំណាង​លោកអភិបាលខេត្ត​ស្វាយរៀងបានថ្លែងថាអាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុកត្រូវចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា​ និងទិសដៅការងារខែសីហា​ ឆ្នាំ២០២២​ របស់​រដ្ឋបាលខេត្តនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោកតូច​ ប៉ូលីវ៉ា​ បានកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ​ដែលបានសហការគ្នាអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។​
មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរក្រុង/ស្រុកត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយនិងពន្ធផ្សេងៗឱ្យបានត្រឹមត្រូវនិងគ្រប់តាមផែនការ ។
រដ្ឋបាលក្រុង-ស្រុក​ ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញទី៣​ ដូសទី៤​ ឬដូសទី៥​ឱ្យបានគ្រប់ៗគ្នា។
អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក​ត្រូវពិនិត្យរាល់ការសាងសំណង់​ ការពុះដី​ឡូ​ត៍ ឬសាងសង់សំណង់ផ្សេងៗ​ទៀតត្រូវមានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print