អង់គ្លេស៖ កម្មករជាង៤ម៉ឺននាក់ធ្វើបាតុកម្មធ្វើឱ្យបណ្តាញដឹកជញ្ជូនផ្លូវដែកធ្លាក់ក្នុងភាពចលាចល

ចែករំលែក៖

មានកម្មករប្រមាណ៤ម៉ឺននាក់ធ្វើការក្នុងវិស័យដឹកជញ្ជូនផ្លូវដែកអង់គ្លេសបានចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៧ខែកក្កដា ក្នុងពេលដែលប្រទេសអង់គ្លេសកំពុងប្រឈមមុខនឹងអតិផរណាក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ បង្កឱ្យមានវិបត្តិ ការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់របស់ពលរដ្ឋ។

ការដង្ហែក្បួនបាតុកម្មបានអូសបន្លាយរយៈពេល២៤ម៉ោងនៅទូទាំងប្រទេសពាក់ព័ន្ធនឹងបញ្ហា ប្រាក់ខែ និងបរិយាកាសការងារ។ ការធ្វើបាតុកម្មខាងលើរបស់កម្មករ ធ្វើឱ្យវិស័យផ្លូវដែកត្រូវជាប់គាំង ហើយមានរថភ្លើងតែ២០%ប៉ុណ្ណោះបន្តដំណើរការ ក្រៅពីនេះផ្អាកទាំងអស់ ។
ជាមួយនឹងអតិផរណាក្នុងកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំកន្លងមករបស់អង់គ្លេសអាចនឹងបន្តកើនឡើងខ្ពស់។ វិបត្តិនៃការចំណាយប្រចាំថ្ងៃ កើនឡើងខ្ពស់នៅក្នុងប្រទេសអង់គ្លេសគឺជាបញ្ហាប្រឈមមុខ របស់រដ្ឋមន្ត្រីការបរទេស Liz Truss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak ដែលកំពុងតែប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោក Boris Johnson ។
លោក Mick Lynch អគ្គលេខាធិការសហជីពនៃសហព័ន្ធផ្លូវដែក ដែនសមុទ្រ និងដឹកជញ្ជូនអង់គ្លេស (RMT) បាននិយាយថា បាតុកម្មនេះមានគោលបំណងឆ្លុះបញ្ចាំងពីប្រាក់ឈ្នួលដែលមិនរក្សាការកើនឡើងនៃអតិផរណានៅក្នុងចក្រភពអង់គ្លេសដែលមានកម្រិត 9.4% ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មផ្លូវដែកមិនបានឆ្លើយតបទៅនឹងការផ្តល់ជូនប្រាក់បៀវត្សរ៍ណាមួយឡើយ ។
លោក Mick Lynch បន្តទៀតថា រដ្ឋាភិបាលមិនត្រូវជ្រៀតជ្រែកចូលកិច្ចការនេះឡើយ ព្រោះនេះជាបញ្ហារបស់ពលករ និងសហជីពដើម្បីឈានដល់កិច្ចព្រមព្រៀង។ក្នុងពេលនេះដែរក្រុមសហជីពបានប្រកាសថានឹងបន្តធ្វើបាតុកម្មនៅថ្ងៃទី១៣ខែសីហា ខាងមុខនេះទៀត៕ ដោយ ធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print