ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទសួរនាំក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីសិស្សសាលាបានសម្រេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះញឹន ធារ៉ា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះថេត សុភី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរសិស្សសាលាជម្ពូវ័ន ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកេីតហេតុកម្លាំងបានចុះល្បាត់ក្នុងមូលដ្ឋានភ្លាមនោះក៏លឺសម្លេងស្រែកថាចោរៗទេីបកម្លាំងប្រដេញរហូតឃាត់បានភ្លាមៗយកទៅសួរនាំទេីបដឹងថាពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់ចំណែកទូរស័ព្ទប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖សុខាសែនជ័យ