ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៥១នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៩ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកក្កដានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៩នាក់ រួមមាន ៖ +ជួញដូរ ១៥ករណី ឃាត់ ៣៣នាក់(ស្រី ៣នាក់) +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៧នាក់ +ប្រើប្រាស់ ១០ករណី ឃាត់ ១១នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៥៨,៥៣ក្រាម និង៣៤កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / បាត់ដំបង រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨២ក្រាម។
២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៦៨ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១កញ្ចប់តូច។
៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២៧,៥៨ក្រាម។
៥ / មណ្ឌលគិរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ចាប់យកIce ៩៥,៩៥ក្រាម។
៧ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៨ / ព្រះវិហារ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ២៣កញ្ចប់តូច។
៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩១ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ២៨,៥៩ក្រាម ។
គេបានអង្កេតឃើញថាបញ្ហាថ្នាំញៀននៅជាប្រធានបទយ៉ាងក្តៅកគុកហើយសមត្ថកិច្ចបន្តស្រាវជ្រាវបង្រ្កាបជារាងរាល់ថ្ងៃ៕អរុណរះ