សង្ស័យស្រវឹងស្រាខ្លាំងទើបបើករថយន្តបុករះរថយន្តបីគ្រឿងចតស្ងៀមបណ្តាល ឱ្យរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្ត Lexus RX330 ក្នុងល្បឿនលឿនបណ្តាលឱ្យរេចង្កូតទៅបុករះរថយន្តបីគ្រឿងដែលចតស្ងៀមបន្តកន្ទុយគ្នាតាមចិញ្ចើមផ្លូវបណ្តាលឱ្យរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី ២៨ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុងថ្មី ជិតបុរីវ៉ារីណា៣ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងនិងរថយន្តព្រូសពីរគ្រឿងបានចតស្ងៀមនៅតាមចិញ្ចើមផ្លូវក្នុងទិសដៅពីលិចទៅកើត នៅចំណុចកើតហេតុខាងលើ។ លុះមកដល់ម៉ោង១០ៈ៤០នាទីយប់ក៏ស្រាប់តែមានរថយន្ត Lexus RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-3311បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើកពីកើតទៅលិច ហើយក៏រេចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AF-8266ពីក្រោយពេញទំហឹងធ្វើឱ្យខ្ទាតទៅបុករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BC-4098ហើយរុញទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-3954បណ្ដាលឱ្យរថយន្តព្រូសមួយគ្រឿងដើមដំបូងរងការខូចខាតធ្ងន់ធ្ងរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ បានឱ្យម្ចាស់រថយន្តទាំងអស់នៅក្នុងហេតុការណ៍នេះធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តព្រូសមួយគ្រឿងនិងរថយន្តហាយឡេន
ឌ័រដែលរងខូចខាតបន្តិចបន្តួចនោះម្ចាស់មិនទាមទារសំណងនោះទេ គឺមានតែ
រថយន្តព្រួសមួយគ្រឿងដែលរងការខូចខាតធ្ងន់ធ្ងរនិះត្រូវបានសមត្ថកិច្ចឱ្យភាគីបង្កធ្វើការសម្របសម្រួលគ្នាបន្តទៀត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print