តោះ​! មកស្គាល់ពីប្រាសាទដំរីក្រាប លើខ្នងភ្នំគូលែន

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រាសាទដំរីក្រាប ស្ថិតនៅមិនឆ្ងាយពីស្រះដំរី នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ បើទោះបីស្ថិតនៅក្នុងព្រៃជ្រៅបន្តិចក្តី ប៉ុន្តែប្រាសាទដំរីក្រាប ដែលស្ថិតនៅលើខ្នងភ្នំគូលែន ខេត្ត សៀមរាប នៅតែអាចទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលកម្សាន្តនិងបន់ស្រន់ស្ទើររៀងរាល់ថ្ងៃ។ ការបន់ស្រន់សុំសេចក្តីសុខ នៅទីកន្លែងសក្តារបូជានៃប្រាសាទនេះ កើតឡើងតាំងពីយូរលង់ណាស់មកហើយ។

គួរបញ្ជាក់ថា ប្រាសាទដំរីក្រាប សង់ឡើងក្នុងអំឡុងសតវត្សទី៩ នៃអាណាចក្រខ្មែរ បើទោះបីទទួលរងការបែកពាក់ដោយអន្លើពិតមែន ប៉ុន្តែនៅតែឈរបង្អួតសម្រស់យ៉ាងស្រស់ត្រកាល លើខ្នងភ្នំគូលែន ដែលទាក់ទាញដល់ភ្ញៀវទេសចរចូលកម្សាន្តនិងបន់ស្រន់។

ប្រាសាទដំរីក្រាបកសាងអំពីឥដ្ឋ មានតួប៉មបីសង់លើខឿនថ្មបាយក្រៀមតែមួយ និងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញ។ តួប៉មពីរនៅសង្ខាងតួប៉ម កណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀតត្រឹមខឿន រីឯតួប៉មកណ្តាលមាន សភាពល្អច្រើន ហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះ និងមានបន្សល់ស្លាកស្នាមបិទ បាយអ ហើយនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។ យើងឃើញមាន បំណែកផ្តែរ បំណែកជើងទម្រស្នាណាទ្រូនី និងសសរពេជ្ររាង៨ជ្រុងចំនួន២នៅល្អ ស្ថិតក្នុងតួប៉មកណ្តាល។ ចំណែកគោបុរៈកសាងពីឥដ្ឋ សព្វថ្ងៃនៅសល់តែគ្រឹះ និងផ្តែរ ទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះ។ ប្រាសាទនេះពី ដើមមានដម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយៗ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print