ឃាត់ខ្លួនយុវជនម្នាក់ចាប់ក្មេងស្រីអាយុ១១ឆ្នាំខ្ទប់មាត់រំលោភសេពសន្ថវៈបានសម្រេច នៅក្នុងចំការល្មុត

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនវ័យ១៨ឆ្នាំម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំខ្ទប់មាត់ រហូតសន្លប់បាត់បង់ស្មារតី រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតសម្រេចបំណងរបស់ខ្លួន កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចចំការល្មុតរបស់ឈ្មោះតាម៉ាប់ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបានរយៈពេល៦ម៉ោង ។ ជនសង្ស័យឈ្មោះ ឡេង ជា អាយុ១៨ឆ្នាំមុខរបរកសិករ មានទីលំនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ធ.សហ អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

តាមចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនាងបានដើរទៅក្នុងចំការល្មុតរបស់ឈ្មោះតាម៉ាប់ក្នុងគោលបំណងទៅបេះផ្លែល្មុតយកមកហូប ខណៈកំពុងឈរក្នុងចំការល្មុតតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ឡេង ជា ចូលមកចាប់នាងខ្ទប់មាត់រហូតសន្លប់បាត់បង់ស្មារតី ដោយមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ។ ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ពេលនាងដឹងខ្លួនវិញស្រាប់តែឃើញខោរបស់នាងស្រាតចេញពីខ្លួន ទើបនាងរត់ទៅប្រាប់ម្ដាយ ហើយម្ដាយបាននាំនាងទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ។

លោកអនុសេនីយ៍ទោ ពុយ ទ្រី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ធ្វើការ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍រដ្ឋបាល ។

ជនសង្ស័យឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះពិតបា្រកដមែន តែមិនបានចាប់បង្ខំដូចការចោទប្រកាន់នោះទេ ពោលគឺខ្លួនបានចរចារត្រូវរ៉ូវគ្នាជាមួយក្មេងស្រីរងគ្រោះក្នុងតម្លៃ៥០០០រៀល ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យខាងលើនេះត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកណ្ដាល បញ្ជាឲ្យសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងពីបទ “រំលោភសេពសន្ថវៈលើអនិតិជន” ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

20160510180241

20160510180241 (1)

20160510180241 (2)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print