ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយនគរបាលខណ្ឌដង្កោធ្វើការសើុបអង្កេតអស់រយះពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ក៏ឃាត់ខ្លួនជនដៃដល់និងបក្ខដែលវាយសម្លាប់ប្លន់យកម៉ូតូពីនារីម្នាក់ដែលជាសិស្សសាលាពងទឹក បានចំនួន៧នាក់ក្នុងនោះមានស្រី២នាក់។
ក្នុងការបង្ក្រាបជនសង្ស័យខាងលើនបានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦ នៅខាងក្រោយស្ថាននីទូរទស្សន៍អាសុីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថាៈ ជនរងគ្រោះឈ្មោះ វុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ D ស្នាក់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជិះម៉ូតូម៉ាកឌ្រឹមសង់សេរី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AN 0301 ចំណែកម្តាយឈ្មោះ វិតសង់ ឪពុកឈ្មោះ រិន វិន ។
ចំណែកជនសង្ស័យជាឃាតករដែលត្រូវចាប់ខ្លួននោះ១,ឈ្មោះ ជុំ វិរះ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិ តាបោះ សង្កាត់ព្រៃ ស ខណ្ឌដង្កោ ជាជនដៃដល់និង ត្រូវជាបងជីដូនមួយនាងរងគ្រោះផង ទី ២,ឈ្មោះ សុខ សុភាព អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៣,ឈ្មោះ ឡេង ដានី អាយុ១៧ មានទីលំនៅ ក្នុងភូមិថ្លុកដូនទុំ ឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី៤,ឈ្មោះ គ្រឿ ចន្ធូ អាយុ ១៨ឆ្នាំ មានទីលំនៅក្នុង ភូមិនិងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី៥ឈ្មោះលឹម បញ្ញាវន្ត អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី៦, ឈ្មោះ ហុង សុជោតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ទី៧,ឈ្មោះ សុខ សុភា អាយុ់២២ឆ្នាំ ស្នាក់នៅក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកយឹម សារ៉ាន់បានបន្តថានៅមុនពេលកើតហេតុមានបុរសជាអ្នកឡើងត្នោតម្នាក់បានដើរមករកកន្លែងបត់ជើងខណះមកដល់ស្រាប់តែលឺសម្លេងមនុស្សស្រីស្រែកអោយជួយពេលទៅដល់ក៏ប្រទះឃើញដេកដួលក្នុងថ្លុកឈាមទើបរត់ទៅប្រាប់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងហៅរថយន្តសង្គ្រោះ។ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយពេលរថយន្តសង្គ្រោះមកដល់។
បន្ទាប់ពីនគរបាលជំនាញកោសលវិច័្ចយជនរងគ្រោះរួចហើយបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ បន្ទាប់មកលោកយឹមសារ៉ាន់ បានបញ្ជាកម្លាំងនគរបាលក្រោមឱវាទដើម្បីធ្វើការសើុបអង្កេតទៅដល់បន្ទប់ថ្នាក់រៀនដោយមានមិត្តភ័ក្តនារីរងគ្រោះបានប្រាប់ថានៅពេលដែលកំពុងរៀនមានបងជីដូនមួយខលហៅនារីរងគ្រោះចេញក្រៅនិងនាំទៅផឹកសីុផងដែរ។ បន្ទាប់មកទើបកម្លាំងទៅធ្វើការឃាត់ខ្លួននៅចំណុចបន្ទប់ជួលភូមិធមបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោយកមកធ្វើការសាកសួ។
លោកអធិការខណ្ឌពោធិ៍សែនជ័យបានបន្តទៀតថា នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាសម្លាប់ប្លន់យកម៉ូតូក្មួយស្រីរបស់ខ្លួនពិតប្រកដមែននិងមានបក្ខពួក៦នាក់ទៀតនៅបន្ទប់ជួលខាងក្រោយស្ថានីយ៍ទូរស្សន៍អាសីុអាគ្នេយ៍ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ភ្លាមនោះលោកក៏បានបញ្ជាអោយទៅតាមចាប់បក្ខពួករួមទាំងដកហូតម៉ូតូជនរងគ្រោះបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នរងចាំសួរម្លើយបន្តនីតិវិធី៕
ដោយ៖ សុខាសែនជ័យ