ភ្នំពេញ៖ ក្រុមជនសង្ស័យជាចោរប្លន់៨នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យឃាត់ខ្លួន ក្នុងមានស្រីម្នាក់កាលពីវេលាម៉ោង២៣និង១៩នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នៅចំនុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
កម្លាំងកងរាជអាវុធខណ្ឌបានអោយដឹងថាៈ ជនសង្ស័យទាំង៨នាក់នេះពាក់ពន្ធ័ករណីកាប់ប្លន់មិនបានសម្រេចកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២១ និង៣០នាទីនៅចំនុចផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន្តបណ្តាលអោយជនរងគ្រោះរបួសស្រាល តែប្លន់មិនបានសម្រេចរួចក៏នាំគ្នាគេចខ្លួន ទើបតែយប់មិញសមត្ថកិច្ចក្រសោបបានទាំងហ្វូង៕
សមត្ថកិច្ចចាប់យកវត្ថុតាងរួមមានៈ 1-ម៉ូតូ៣គ្រឿង 2-ដាវ៣ដើម 3-កាំបិតតូច២ 4-ប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕
ដោយ៖ សុខ ខេមរា
...