ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ២នាក់(ប្រុស១ស្រី១)ត្រូវបាន កម្លាំងនគរបាលស្រុកត្បូងឃ្មំុ ស្ទាក់ចាប់ឃាត់ខ្លួន ខណះដឹកជញ្ជូនថ្នាំយកទៅដោះដូរនៅកន្លែងផ្សេងទៀតក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះធ្វើនៅវេលាម៉ោង៦ និង៤៤នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៧៣ ចំណុចភូមិទួលកណ្តោលត្បូង ឃុំជីំរ ស្រុក-ខេត្តត្បូងឃ្មុំ។
លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យបានដឹងថា ករណីនេះ កំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានស្ទាក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន ឈ្មោះ ជឹម ឡន ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិធ្លកសង្កាត់សួង ខេត្តត្បូងឃ្មុំ និងឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រី អាយុ ២២ ឆ្នាំ នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ក្នុងខណៈពួកគេ កំពុងដឹកជញ្ជូនថ្នាំញៀន យកទៅជួញដូរ នៅទឹកដី ឃុំជីគរ ។
លោកបន្តថា ក្នុងនោះ យើងដកហូូតបានម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន បានចំនួន ២៥កញ្ចប់ (ធំ 0៤កញ្ចប់+តូច ២១កញ្ចប់) និងឧបករណ៍ប្រើប្រាស់ វិចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ ទាំងពីរនាក់ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ វណ្ណះ