ក្រសួងសុខាភិបាល ជម្រាបជូនដល់អភិបាលរាជធានី-ខេត្ត ឱ្យបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ:  ក្រសួង សុខាភិបាលបានដាក់ឱ្យអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩- គ្មានរោគ សញ្ញា និងកម្រិតស្រាល នៅតាមផ្ទះ ដូចមានចែងក្នុងប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ ដោយប្រជាពលរដ្ឋភាគច្រើនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ទទួល បានលទ្ធផលវិជ្ជមានហើយជាករណីស្រាល និងបានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះ។ ដូច្នេះ ដើម្បីបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្រសួងសុខាភិបាលបានរៀបចំសេចក្តីសង្ខេបនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩-នៅតាមផ្ទះ (ដូចមានជូនភ្ជាប់មកជាមួយ) ដើម្បីមានភាពងាយស្រួល ក្នុងការអនុវត្ត។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ ធ្វើការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់

សាធារណជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print