កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​នេសាទ​ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​ក្នុងស្រុក​កណ្តៀង​

ចែករំលែក៖

ខេត្ត​​ពោធិ៍សាត់​៖​ អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ជលផល​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​លោក​ ភុំ​ វិមល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ ដោយ​មានការ​ចូលរួម​ពី​លោកនាយ​ផ្នែក​ក្រគរ​ លោកនាយ​-​នាយ​ រង​សង្កាត់​កណ្ដៀង​ កងរាជអាវុធហត្ថ​ខេត្ដ​-​ស្រុក​កណ្ដៀង​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ មន្ត្រី​បរិស្ថាន​ និង​យោធា​ខេត្ដ​ ដែល​មាន​កម្លាំង​សរុប​ចំនួន​ ២០​នាក់​ និង​មធ្យោបាយ​កាណូត​ចំនួន​ ០៥​គ្រឿង​ នៅ​ថ្ងៃ​សុក្រ​ ១​កើត​ ខែ​ស្រាពណ៍​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ បាន​ចុះ​ល្បាត​ព្រៃ​លិច​ទឹក​ ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​ និង​បង្ក្រាប​បទល្មើស​នេសាទ​ ចាប់ពី​កន្លែង​អភិរក្ស​ជលផល​លេខ​០៦​ រហូត​ដល់​ចំនុច​ព្រែក​កំពង់​គុ​ជ​ ស្ថិត​ក​ក្នុងភូមិ​ព្រែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​ ខេត្ត​ ពោធិ៍សាត់​ ។​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ គោលដៅ​នៃ​ការ​ល្បាត​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​នេសាទ​ឲ្យ​យល់​ដឹង​និង​ចូលរួម​ការពារ​ម​ឆ្ឆា​ជាតិ​គ្រប់​ប្រភេទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​។​

​លោក​បន្ត​ថា​ ក្នុង​ការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ចម្រុះ​បាន​ប្រមូល​វត្ថុ​តាង​មាន​ដូច​ជា​:​ របាំង​ស្បៃ​មុង​ ចំនួន​១៣​ខ្សែ​ប្រវែង​ ២.៦០០​ម៉ែត្រ​,​លូ​កង​ស្បៃ​មុង​ ចំនួន​ ១៥​ មាត់​,​បង្គោល​ ចំនួន​ ៨៦០​ ដើម​,​និង​ត្រី​ចម្រុះ​ ចំនួន​២៥​គីឡូក្រាម​ ។​ ចំពោះ​វត្ថុ​តាង​ សមត្ថកិច្ច​បាន​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​២៥​គីឡូក្រាម​ចូល​ក្នុង​ទន្លេ​វិញ​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print