រដ្ឋអាជ្ញា អេ ស្ប៉ា ញ ស្នើ ឱ្យដាក់ទោសខ្សែប្រយុទ្ធ Neymar ជាប់គុក ២ ឆ្នាំ និងពិន័យជាង១០លានដុល្លារ

ចែករំលែក៖

ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូ (១០.២លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងសំណុំរឿងកេងប្រវ័ញ្ចប្រឆាំងនឹងគាត់ និងភ្នាក់ងាររបស់គាត់ជុំវិញការផ្ទេររបស់គាត់កាលពីឆ្នាំ២០១៣ទៅកាន់ក្លិបបាល់ទាត់ Barcelona នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia (CNA) កាលពីថ្ងៃសៅរ៍ទី២៩ ខែកក្កដា។

 

ព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំសម្រាប់ប្រធានក្លិប FC Barcelona នាពេលនោះគឺលោក Sandro Rosell ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការក្លែងបន្លំ និងពិន័យជាប្រាក់ចំនួន៨.៤លានអឺរ៉ូសម្រាប់ក្លិបអេស្ប៉ាញ។

 ការកាត់ក្តីដែលក្លិបបាល់ទាត់ចាស់ Santos របស់ Neymar ក្នុងប្រទេសប្រេស៊ីល និងក្រុមហ៊ុនគ្រួសាររបស់កីឡាករក៏ត្រូវបានចោទប្រកាន់ផងដែរនោះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលានៅទីក្រុង Barcelona ដែលអ្នកតវ៉ាជាក្រុមវិនិយោគរបស់ប្រទេសប្រេស៊ីលឈ្មោះ DIS បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

 ក្រុមហ៊ុន DIS ដែលជាកម្មសិទ្ធិផ្នែកនៃសិទ្ធិផ្ទេររបស់ Neymar នៅពេលដែលគាត់បានធ្វើការផ្លាស់ប្តូរក្នុងឆ្នាំ២០១៣ អះអាងថាពួកគេទទួលបានប្រាក់តិចជាង និងមានសិទ្ធិទទួលបានបន្ទាប់ពីការផ្ទេរ។

 ឯកសារតុលាការដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានចោទប្រកាន់ថា Barcelona បានផ្តួចផ្តើមការចរចារក្នុងឆ្នាំ២០១១ជាមួយកីឡាករដោយបង់ប្រាក់ឱ្យគាត់ចំនួន៤០លានអឺរ៉ូដើម្បីធានាការផ្លាស់ប្តូររបស់គាត់នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយSantos ផុតកំណត់ក្នុងឆ្នាំ២០១៤ ហើយដោយហេតុនេះបានរារាំងក្លិបផ្សេងទៀតពីការចុះហត្ថលេខាលើរូបគាត់។

រដ្ឋអាជ្ញាកំពុងស្នើសុំឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំសម្រាប់បទល្មើសនៃអំពើពុករលួយក្នុងអាជីវកម្មក៏ដូចជាការហាមឃាត់រយៈពេល៣ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូ។

 Neymar បាន បដិសេធ ការ ចោទ ប្រកាន់ នេះ ប៉ុន្តែ បាន ចាញ់ បណ្តឹង ឧទ្ធរណ៍ នៅ តុលាការ កំពូល របស់ ប្រទេស អេស្ប៉ាញក្នុង ឆ្នាំ២០១៧ ដោយ បើក ផ្លូវ សម្រាប់ ការ កាត់ ទោស។ ចំណែកលោក Rosell ក៏ធ្លាប់បានបដិសេធមិនធ្វើខុសដែរ ប៉ុន្តែតំណាងរបស់ លោក មិន បាន ឆ្លើយ តប នឹង សំណើ សុំ ការ អត្ថាធិប្បាយ ទេទាក់ទងនឹងករណីខាងលើនេះទេ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print