ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការពីបន្ទាត់ព្រំដែនកម្ពុជា ថៃនៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២នេះថាៈ
ម៉ូតូប្រជាពលរដ្ឋប្រមាណជាង១០
គ្រឿងត្រូវយោធាថៃបានចាប់
យកពីពលរដ្ឋខ្មែរកាលពីថ្ងៃទី២៨ខែឆ្នាំដដែល ដោយពលរដ្ឋទាំងអស់ជិះ
ម៉ូតូចូលទៅភូមិថៃតាមច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដើម្បីរកទិញសត្វគ្រប់ប្រភេទឬទិញស្លឹកក្រូច បន្លែផ្លែឈើពីជនជាតិថៃដែលរស់នៅរបព្រំដែនជាប់និងច្រករបៀងខាងលើ។ប្រភពពលរដ្ឋថាការចេញចូលទៅប្រទេសថៃតាមច្រករបៀងរបស់ពួកគាត់ខាងលើនោះបានធ្វើលើងជារាងរាល់ថ្ងៃដើម្បីទិញទំនិញពីជនជាតិថៃយកមកលក់នៅតាមភូមិរបស់គាត់គ្រាន់ផ្គត់ផ្គង់ក្នុងគ្រសារនៅតាមព្រំដែនបន្ទាប់ពីច្រកព្រំដែនបានបើក។ក្រោយពីពួកគាត់បានជិះម៉ូតូចូលទៅ ប្រទេសថៃមិនបានជាឃើញយោធាថៃនៅតាមផ្លូវក៏ត្រូវយោធាថៃ
ហៅឃាត់យកម៉ូតូតែម្ដង។ក្រោយពី
ធ្វើការដកហូតម៉ូតូពីពួកគាត់រួចមកទាហានថៃបានប្រាប់ថានៅថ្ងៃអាទិត្យទី៣១ខែកក្កដានេះក្រុមទាហានថៃថានិងប្រគល់ម៉ូតូឲ្យវិញ ។ប្រភពបញ្ជាក់ថាៈការចាប់ម៉ូតូរបស់ពួកគាត់អាចមកពីជនជាតិខ្មែរគ្នាឯង ព្រោះឃើញពួកគាត់ចូលទៅក្នុងប្រទេសថៃរកទិញគ្រឿងឧប្បភោគ បរិភោគមកលក់
ដូរនៅក្នុងស្រុកបានចំណេញរីឯពួកគេចូលក្នុងប្រទេសថៃមិនបានក៏មានភាពច្រណែននិន្ទាបានរាយការប្រាប់សមត្ថកិច្ចឲ្យមកចាប់ពួកគាត់កុំឲ្យទិញទំនិញនៅស្រុកថៃមកលក់នៅក្នុងភូមិរបស់ពួកគាត់ទៀត។
បញ្ហាខាងលើនេះលោកឃួន ជឿន
មេបញ្ជាការល្បាតព្រំដែនគោក៥០៣
បានប្រាប់តាមប្រពន្ធតេលេក្រាមថានៅទីតាំងដែលពលរដ្ឋចេញចូលទៅប្រទេសថៃលោកមិនបានគ្រប់គ្រងនោះទេ ព្រោះទីនោះត្រូវគ្រប់គ្រងដោយកងពល ហើយលោកបានសួរនាំហើយ ហេតុផលគីពលរដ្ឋទៅទិញឥវ៉ាន់មែន ហើយត្រូវទាហានខាងភាគីថៃចាប់យកម៉ូតូតែម្ដង ជាងនេះចាំមើលលោកទំនាក់ទំនងទៅអ្នក
គ្រប់គ្រងច្រកសិនតើស្ថានការដល់ណា។លោកបញ្ជាក់បន្ថែមថាៈលោកបានទំនាក់ទំនងទៅលោកប្រុញហៅប៉ែន សាគុណអ្មកគ្រប់គ្រងច្រកដែរតែគាត់មិនបានលើកទូរសព្ទឡើយ៕
ដោយ៖ វណ្ណា