តាមតួលេខរបស់ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា អាយុជាមធ្យមរបស់ជនជាតិជប៉ុនក្នុងឆ្នាំ២០២១បានថយចុះជាលើកដំបូង ក្រោយរយៈពេល១០ ។ ការថយចុះនេះគឺដោយសារតែកត្តាជាច្រើន ក្នុងនោះមានករណីឆ្លងរាលដាលកូវីដ-១៩ជាដើម ។
ជាក់ស្តែងអាយុជាមធ្យមរបស់ស្ត្រីនៅក្នុងឆ្នាំ២០២១ គឺ ៨៧,៥៧ឆ្នាំ ថយចុះ០,១៤ឆ្នាំ បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែកអាយុជាមធ្យមរបស់បុរសវិញគឺ ៨១,៤៧ឆ្នាំ ថយចុះ ០,០៩ឆ្នាំ។
នេះជាលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដែលអាយុជាមធ្យមរបស់ពលរដ្ឋជប៉ុនបានថយចុះទាំង ប្រុសទាំងស្រី។ កាលពីឆ្នាំ២០១១ ក្រោយគ្រោះមហន្តរាយរញ្ជួយដីរលកយក្សស៊ូណាមិនៅភាគអាគ្នេយ៍ជប៉ុនសម្លាប់មនុស្ស ១៥ពាន់នាក់ ។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលជប៉ុន ការឆ្លងរាលដាលកូវីដ-១៩ គឺជាមូលហេតុបណ្តាលឱ្យអាយុមធ្យមរបស់ជនជាតិជប៉ុនថយចុះ ។
នៅក្នុងឆ្នាំ២០២១ ជប៉ុនមានករណីឆ្លងកូវីដ-១៩ ជាច្រើន ក្រោយមានករណីឆ្លងវីរុសបំប្លែងដែលតា ។ ពលរដ្ឋដែលមានអាយុច្រើនបានស្លាប់ដោយសារតែជំងឺឆ្លងនោះ ។ តាមតួលេខរបស់ក្រសួងសុខាភិបាល មានពលរដ្ឋជប៉ុន ១៦ពាន់នាក់ស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ៕ ដោយ ធីរីណា
រូបថត : BBC