លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលាការ)

ចែករំលែក៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រីឧកញ៉ា និងលោកស្រីជាភរិយាថ្នាក់ដឹកនាំ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលាការ) ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ មានភ្ញៀវទេសចរណ៍ច្រើន និងអ្នកវិនិយោគកាន់តែច្រើន ។

លោកស្រីកិត្តិសង្គហបណ្ឌិតបាន មានប្រសាសន៍ថា យើងទាំងអស់គ្នាអាចធ្វើបុណ្យធ្វើទានដូចសព្វ ថ្ងៃនេះដោយសារ ប្រទេសជាតិយើងមានសុខសន្តិភាពហើយសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មាន សម្តេច តេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចំរើន លើគ្រប់វិស័យ ពិសេសនគោលយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកស្រីកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការអំពាវនាវឲ្យចាក់វ៉ាសាំងដូសជំរុញ និងត្រូវប្រុងប្រយ័ត្នចំពោះ ជំងឺអុតស្វាដែលជាជំងឺថ្មី បាននឹងកំពុងរាត្បាតលើពិភពលោកយើងនេះ ពិសេស ការអនុវត្ត ៣ការពារ កុំឲ្យបានខ្ជាប់ខ្ជួន ។

ជាចុងក្រោយលោកស្រីកិត្តិសង្គហបណ្ឌិត បានចែកទៀនដល់ប្រជាពលរដ្ឋដែលបានចូលរួមថ្ងៃនេះប្រមាណជាង២០០នាក់ ផងដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print