កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ចែករំលែក៖

ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិ សម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។
សូមបញ្ជាក់ថា, កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញញត្តគាំទ្រ

យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ សូមប្រកាសគាំទ្រជាឱឡារិកនិងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងយល់ព្រម១០៥លើ១០៦។

យើងខ្ញុំទាំងអស់គ្នា យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ស្របតាមគោលការណ៍របបសភានិយម និងដើម្បីបុព្វហេតុ នៃនិរន្តរភាពជាតិ ព្រមទាំងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ជាតិនិងប្រជាជនកម្ពុជា៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print