ព្រឹទ្ធសភាអាមេរិកគាំទ្រការចាត់ទុកប្រទេសរុស្ស៊ីជាប្រទេសគាំទ្រភេរវកម្ម។ ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសភាអ៊ុយក្រែនក៏មានបំណងចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្មដែរ ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានច្រានចោលគម្រោងខាងលើ។
សារព័ត៌មាន New York Times បានផ្សាយថា ជាច្រើនសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Antony Blinkenទទួលរងគំនាបយ៉ាងខ្លាំងពីការចេញសេចក្តីប្រកាសចាត់ទុករុស្ស៊ីថាជាប្រទេសគាំទ្រភេរវកម្ម ។ បណ្តាប្រទេសក្នុងបញ្ជីដែលអាមេរិកចាត់ទុកថាជាប្រទេសគាំទ្រភេរវកម្ម មាន កូរ៉េខាងជើង ស៊ីរី គុយបា អុីរ៉ង់…។ ប៉ុន្តែលោក Antony Blinken បដិសេធទៅលើការអំពាវនាវខាងលើ ។
កាលពីថ្ងៃទី២៧ខែកក្កដា ព្រឹទ្ធសភាអាមេរិកបានអនុម័តទៅលើសេចក្តីសម្រេចអំពាវនាវដល់រដ្ឋមន្ត្រីការបរទេសអាមេរិកចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្ម ដោយសារតែការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។
រុស្ស៊ីជាប្រទេសមហាអំណាចយោធាមួយនៅលើពិភពលោក អាចនិយាយបានថា ស្មើជាមួយអាមេរិក ដោយមានអាវុធទំនើបៗដូចគ្នា។ មិនតែប៉ុណ្ណោះរុស្ស៊ីមានអាវុធបរមាណូច្រើនជាងអាមេរិកទៅទៀត ។ ទាំងនោះហើយបានជាអាមេរិកមិនអាចចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្មនោះឡើយ ព្រោះអាចនឹងប្រឈមបញ្ហាផ្សេងៗជាច្រើន ៕ ដោយ ធីរីណា
រូបថត :AFP/TTXVN