ក្រុមបាតុករអុីរ៉ាក់ដណ្តើមគ្រប់គ្រង អគាររដ្ឋសភា, បាតុករ១២៥នាក់រងរបួស

ចែករំលែក៖

ក្រុមបាតុករបានប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខក្រោយពេលក្រុមបាតុករនាំគ្នាចូលក្នុងតំបន់បៃតង ក្នុងទីក្រុងបាដាដ ប្រទេសអុីរ៉ាក់។ ក្រុមបាតុករក៏បានដណ្តើមគ្រប់គ្រងអគាររដ្ឋសភាផងដែរ។

នៅថ្ងៃទី៣០ខែកក្កដា ក្រុមបាតុកររាប់ពាន់នាក់ដែលគាំទ្រសាស្ត្រាចារ្យ ដែលមានឥទ្ធិពលក្នុងសង្គម Mutada al-Sadr ។ ក្រុមបាតុករបានសម្រុកចូលតំបន់បៃតងដែលជាទីកន្លែងយាមល្បាតយ៉ាងតឹងតែងបំផុត បើទោះបីមានការប្រើកម្លាំងបង្ក្រាប និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ឬរថយន្តបាញ់ទឹកក៏ដោយ ។
ក្រុមបាតុករបានគប់ដុំថ្មទៅលើកម្លាំងប៉ូលិស ទើបធ្វើឱ្យប៉ូលិសត្រូវប្រើប្រាស់គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករហិង្សា។ ក្រុមបាតុករបានប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលដែលមានសម្ព័ន្ធមិត្តរងការចោទប្រកាន់ថាអុីរ៉ង់នៅពីក្រោយ។
បាតុករមួយរូបបានលើកឡើងថា «យើងទាំងអស់គ្នានៅទីនេះដើម្បីធ្វើបដិវត្តន៍។ យើងអំពាវនាវដល់ការបង្កើតរដ្ឋាភិបាលមិនមានអំពើពុករលួយ ដែលជាគោលដៅចង់បានរបស់ពលរដ្ឋ»។
មកទល់ពេលនេះ គឺមានរយៈពេល១០ខែហើយក្រោយការបោះឆ្នោត ហើយវិបត្តិនយោបាយនៅក្នុងប្រទេសអុីរ៉ាក់នៅមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពេលលោក al-Sadr ប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល ដែលទទួលរងឥទ្ធិពលពីបរទេស ក៏ដូចជាអំពើពុករលួយគ្របដណ្តប់នៅក្នុងប្រទេសអុីរ៉ាក់ជាច្រើនទសវត្សរ៍កន្លងមក៕ ដោយ ធីរីណា

...


រូប​ថត​ :AP / Anmar Khalil.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print