ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដានេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៥នាក់(ស្រី១នាក់) របួសធ្ងន់ ៨នាក់(ស្រី១នាក់) និងរបួសស្រាល ១នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីការពារជីវិតរបស់លោកអ្នក៕ដោយ៖ស តារា