ភ្នំពេញៈ វាជារឿងគួរអាម៉ាស់ណាស់ពីល្បិចទុច្ចរិតរបស់ឧកញ៉ាវេង តិចឡា ដែលមានគំនិតសីុដាច់លុយកក់ ជាង១លានដុល្លារ ពីកិច្ចសន្យាព្រមព្រៀងទិញលក់ដីមួយកន្លែង ដែលមានទំហំ ២៣ , ៥៦៤ មែ៉ត្រការ៉េ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សរុបទីកប្រាក់ ៣លាន៦សែនដុល្លារ តាមរយៈវិញាបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០១ . ១៩៩១ .ចះុថ្ងៃទី២០ខែមិនាឆ្នាំ២០០៩
រវាងភាគីឧកញ៉ា វេង តិចឡា (អ្នកលក់) និងលោកម៉ុង លីម៉ាប់ (អ្នកទិញ) ។ ដោយភាគីទាំងពីរបានយល់ព្រមបង់ប្រាក់តាមដំណាក់កាលៗ តាមកិច្ចសន្យាទូទាត់ប្រាក់ចះុថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៨ ជាតំណាក់កាលៗ
ភាគីរងគ្រោះបានបញ្ជាក់ថាៈ តំណាក់កាលទី១ ភាគីអ្នកទិញ លោកម៉ុង លីម៉ាប់ បានបង់ទៅឲ្យភាគីអ្នកលក់ ឧកញ៉ាវេង តិចឡា ចំនួន៦០មុឹនដុល្លារសហរដ្ឋអាមេរិករួចហើយ។
• តំណាក់កាលទី២ ភាគីអ្នកទិញ ក៏បានបង់ប្រាក់ ចំនួន២៥មុឺនដុល្លារទៅឲ្យឧកញ៉ាវេង តិចឡា រួចហើយ នៅថ្ងៃទី២៣ សីហាឆ្នាំ២០០៨ ហើយក៏បានកាត់ទូទាត់ជារថយន្ត២គ្រឿង និងផ្ទះចំនួន៧ល្វែង នៅផ្លូវវេង ស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ សរុបប្រាក់៣៨៥ ០០០ ដុល្លារ និងបូកថ្លៃឈ្នួលចាក់បេតុងចំនួន១៦០៥៦៨ដុល្លាUSទៀត ។ ដូច្នេះការទូទាត់ទាំងពីរលើកនេះ គឺភាគីលោក ម៉ុង លីម៉ាប់ បានបង់ប្រាក់ឲ្យភាគី ឧកញ៉ា វេង តិចឡាសរុបចំនួនប្រាក់ ១ , ១៥១ . ៤៣២ ដុល្លារហើយ ក្នុងទីកប្រាក់សរុបជាង៣លានដុល្លានោះ ។
សូមបញ្ជាក់ថាក្រោយពីឧកញ៉ា វេង តិចឡា បានទទួលប្រាក់ជាង១លានដុល្លារពីលោកម៉ុង លីម៉ាប់មក គឺឧកញ៉ានេះបានគេសវេសរហូត មិនព្រមជួប និងមិនទូទាត់លុយដែលនៅសល់ និងមិនព្រមធ្វើការចះុបញ្ជីផ្ទេរកម្មសិទ្ធជូនដល់លោកម៉ុង លីម៉ាប់ តាមកិច្ចសន្យាឡើយ ។
នេះជារឿងមួយដែលបានអូស បន្លាយរឿងការទូទាត់នេះ ដល់ដៃតុលាការរាជធានីភ្នំពេញហើយ ដោយភាគីឧកញ៉ាវេង តិចឡា ចេះតែដើរនិយាយថាលោកម៉ុង លីម៉ាប់ ទិញដី មិនព្រមទូទាត់បង្ក្រប់ឲ្យគាត់ ទៅវិញ ..ចេះតែមានម៉ង…
តែធាតុពិតលោកឧកញ៉ាវេង តិចឡា ទៅវិញទេ ដែលចេះគេសវេសមិនព្រមផ្ទេរកម្មសិទ្ធដីជាង២ហិកតានោះមកឲ្យលោកម៉ុង លីម៉ាប់ ដើម្បីបានទូទាត់លុយបង្ក្រប់នោះ ។ នេះជារឿង ទុច្ចរិត ដែលអ្នកណាក៏ដឹងពីល្បិចខូចរបស់ឧកញ៉ាវេង តិចឡា ដែលចង់យកដីជាង២ហិកតានេះ យកទៅលក់ឲ្យអ្នកផ្សេងបានតម្លៃថ្លៃជាងលក់លោកម៉ុង លីម៉ាប់ ។ អញ្ចីងហើយភាគីឧកញ៉ា វេង តិចឡា ចេះតែរកល្បិចពន្យាការទូទាត់ និងមិនព្រមផ្ទេរកម្មសិទ្ធដីជាង២ហិកតានេះរហូតដល់សព្វថ្ងៃនេះ ។
ឥលូវរឿងនេះ យោងតាមសាលក្រមលេខ៦២៦គ ចះុថ្ងៃទី២១ខែមេសាឆ្នាំ២០១៦ សាលាដំបូងរាជាធានីភ្នំពេញបានសម្រេច ៈ 1 , ទទួលស្គាល់ កិច្ចសន្យាចះុថ្ងៃទី២៣ ខែសីហាឆ្នាំ២០០៨ រវាងភាគីអ្នកទិញឈ្មោះម៉ុង លីម៉ាប់និងភាគីអ្នកលក់ឈ្មោះវេង តិចឡា និងប្រពន្ធឈ្មោះ លី ពៅមានអនុភាពអនុវត្តន៍បន្ត ។
2 , ឲ្យឈ្មោះម៉ុង លីម៉ាប់ ជាអ្នកទិញ បង់ប្រាក់បង្ក្រប់ថ្លៃទិញដី ឲ្យភាគីអ្នលក់វេង តិចឡា និងប្រពន្ធ លី ពៅ លើទំហំប្រាក់ដែលពំុទាន់បានទូទាត់ឲ្យភាគីអ្នកលក់តាមកិច្ចសន្យាទូទាត់ចះុថ្ងៃទី២៣ខែសីហាឆ្នាំ២០០៨ ។
3 , ឲ្យឈ្មោះវេង តិចឡា និងប្រពន្ធលី ពៅ ប្រគល់ដីទំហំ ២៣ ៥៦៤ មែត្រការ៉េ តាមកិច្ចសន្យាចះុថ្ងៃទី២៤ខែសីហាឆ្នាំ២០០៨ ដែលមានវិញ្ញប័ណ្ណបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០១ . ១៩៩១ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទីងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅឲ្យឈ្មោះ ម៉ុង លីម៉ាប់ នៅពេលឈ្មោះ ម៉ុង លីម៉ាប់ បានប្រគល់ប្រាក់បង្ក្រប់ថ្លៃដី ឲ្យទៅភាគីអ្នកលក់គ្រប់ចំនួន ។
4 , ច្រានចោលការទាមទារសំណងខូចខាត និងជម្ងឺចិត្តរបស់ដើមចោទ ។
5 , ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ ។
សាលក្រមនេះប្រកាស់ជាសារធារណៈនៅថ្ងៃទី២១ខែមេសាឆ្នាំ២០១៦ ។ ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកឧកញ៉ា វេង តិចឡា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ សុខ ខេមរា