បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ ទៅតុលាការ​ខេត្តសៀមរាប​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សមត្ថកិច្ច​ខេត្តសៀមរាប​ ​នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បានបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​​ នៅ​ថ្ងៃ​ទី​៣០​ ខែ​ កក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទីព្រឹក​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​ផ្នែក​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ ពី​បទ​ ដឹក​ជញ្ជូន​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ជនសង្ស័យ​មានឈ្មោះ​ សឿ​ រ​ដ្ឋា​ ហៅ​ង៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ ភូមិ​កន្ត្រក​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ (​មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​)​ ។​ 

គួរជម្រាបដែរថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​ កម្លាំងសមត្ថកិច្ច​បាន​រក​ឃើញ​នៅ​នឹង​ខ្លួន​ជនសង្ស័យ​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ០១​កញ្ចប់​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print