ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី៣១ ខែកក្កដានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៤នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៧៧,២១ក្រាម និង១៦កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មេីនិង០,៧២ក្រាម ។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៤អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ចាប់យកIce ០,៤២ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៦៧ក្រាម និងWy ០,៧២ក្រាម។
៣ / កណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម និង៤កញ្ចប់តូច។
៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤៨,៦៥ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២២,០៥ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ