ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៥គ្រួសារនៅស្រុកកំពង់រោទ៍បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​កាកបាទក្រហមកម្ពុជា​បានឱ្យដឹងថា​ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទ៍ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ នៅថ្ងៃចន្ទទី១ ខែសីហា ឆ្នាំ២០២២ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឱ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី ភួង សារី លេខាធិការ គណៈកម្មាធិការសាខានិងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ក្នុងស្រុកកំពង់រោទ៍ នៅឃុំសំយោង៤ខ្នង ឃុំត្នោត១ខ្នង សរុបចំនួន ៥ខ្នង (ខូចខាតធ្ងន់២ខ្នង មធ្យម៣ខ្នង )។

អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គ.ក្រ មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអុីវ៦ដប កន្ទេលជ័របត់១ ឃីត១កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា៥ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានសម្ភារបន្ថែមរួមមាន៖ កំណាត់កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ និងថវិកា២០ម៉ឺនរៀល ។

ដោយមើលឃើញពីការលំបាករបស់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតខ្លាំងមានកូនច្រើនក្នុងបន្ទុកមួយ គ្រួសារ លោកស្រី និងក្រុមការងារបានឧបត្ថម្ភបន្ថែមថវិកា២៩ម៉ឺនរៀល និងបានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវសហការគ្នាដើម្បីជួយជួសជុលផ្ទះឱ្យគាត់ដើម្បីស្នាក់នៅបន្ត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print