ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបជាមួយលោកស្រីប្រធានអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា​ លោកស្រី​ ដាំ ដារីនី ប្រធានស្តីទី សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី នារសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ បានអញ្ជើញជួបជាមួយនឹង លោកស្រី Shauna King ប្រធានអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ( International Medical Relief) រួមដំណើរដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា លោកបណ្ឌិត យស សុផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាទីប្រឹក្សា IMR រួមទាំងសមាជិករបស់ក្រុមការងារ IMR នៅស្នាក់ការកណ្តាល ស.ស.យ.ក. ដើម្បីចុះអនុស្សរណៈយោគយល់ ( MOU) រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ( International Medical Relief) ក្នុងគោលបំណងបន្តកិច្ចសហការររៀបចំសកម្មភាពអប់រំ និងពិនិត្យសុខភាពទូទៅដោយឥតគិតថ្លៃ ជូនប្រជាជនកម្ពុជា ជាពិសេសប្រជាជនដែលនៅតំបន់ដាច់ស្រយាល។

ឆ្លៀតឱកាសក្នុងជំនួបនេះ លោកស្រី​ ដាំ ដារីនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហការរវាង ស.ស.យ.ក. និង IMR កន្លងមក ដែលបានចូលរួមជាមួយបេសកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យជម្ងឺ ក៏ដូចជាព្យាបាលជម្ងឺទូទៅជូនទៅដល់ប្រជាជនកម្ពុជាដែលមានការខ្វះខាត និងរស់នៅតំបន់ដាច់ស្រយាល។

ជាមួយគ្នានោះ​ លោកស្រី​ សង្ឃឹមថា កិច្ចសហការនេះ នឹងបន្តពង្រីកផែនការសកម្មភាពបន្ថែមទៀតក្នុងការចុះពិនិត្យជម្ងឺទូទៅជូនប្រជាជនកម្ពុជា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print