សាលារាជធានីភ្នំពេញមានអ្នកនាំពាក្យ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅពេលនេះសាលារាជធានីភ្នំពេញ បានរៀបចំក្រុមព័ត៌មាន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញរួចហើយ ដោយកែសម្រួលសមាសភាពមួយចំនួន និងបន្ថែមដល់៥រូប ខណៈដែលពីមុនមានតែ៣រូបនោះ ។ នេះបើតាមការមានប្រសាសន៍ឲ្យដឹង​ពីលោក មាន ចាន់យ៉ាដា​ នាយករដ្ឋបាលសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ ។

សមាសភាពក្រុមព័ត៌មាន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញរួមមាន១- លោក ឃួង ​​​​ស្រេង ជាប្រធាន ១- លោក មាន ចាន់យ៉ា​​ដា សមាជិក ៣- លោក ម៉េត មាសភក្តី សមាជិក ៤-លោក ជិន ប៊ុនធឿន សមាជិក និង ៥- លោក ឈាង ប៊ុនថា សមាជិក ។សមាសភាពកែសម្រួលនេះបានឆ្លង ក្រុមប្រឹក្សាអភិបាលសាលារាជធានីភ្នំពេញ រួចហើយ​នៅរសៀលម្សិលមិញនេះដោយ រង់ចាំចេញសេចក្តីសម្រេចតែប៉ុណ្ណោះ ហើយសមាស​ភាពទទួល បន្ទុកព័ត៌មាននេះ​​ គឺធ្វើការជាក្រុម ដោយបែកចែងភារកិច្ច​រៀងៗខ្លួន។

ទោះយ៉ាងណាលោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការកែសម្រួលសមាសភាពនេះ​ធ្វើឡើង បន្ទាប់ លោក ឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលរាជធានីភ្នំភេញត្រូវទៅបំពេញ ការងារថី្មជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូងតាមតម្រូវការចាំបាច់របស់រាជរដ្ឋា​ភិបាល៕

image

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print