ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅយប់ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងទៀតក្នុងរាជធានី-ខេត្តចំនួន៣ មាមភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈ។
មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០២ ខែសីហាម្សិលមិញនេះ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ដើម្បីស្វែងរកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនា និងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការនោះ តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ១៥ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕ដោយ៖សហការី