ភ្នំពេញ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ យន្តហោះដឹកនាំ លោក អាន់តូបី ប៊ីលខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះដែរ បានចុះចតដោយសុវត្ថិភាពហើយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជាបាននឹងកំពុងធ្វើជាម្ចាស់ផ្ទះ៕ដោយ៖ស តារា
...