អបអរសាទរឈុតតំណាងជាតិពី Teen Star International 2022 ជាប់ចំណាត់ថ្នាក់លំដាប់រងទី៣លើឆាកអន្តរជាតិ

ចែករំលែក៖

បាងកក៖ ក្រោយពីការបង្ហាញមុខ និងសមត្ថភាពសិល្បៈ និងឈុតតំណាងជាតិនៅលើឆាកប្រគួត Teen Star International 2022នៅទីក្រុងបាងកកប្រទេសថៃមក ពេលនេះ យុវតីវ័យក្មេងពីកម្ពុជា២រូបគឺ សំអុល អែនណាអូមី និង រតនា ថានុថ ទទួលបានលទ្ធផលល្អប្រសើរហើយគឺការជាប់ចំណាត់ថ្នាក់លំដាប់រងទី៣ពីកម្មវិធីប្រគួតឈុតនេះ។ ការប្រកាសបានធ្វើឡើងក្នុងកម្មវិធីបង្ហាញឈុតតំណាងជាតិរបស់បេក្ខភាពមកពីបណ្តាប្រទេសជាង៣០កាលពីរាត្រីថ្ងៃទី០៣ខែសីហានេះ។
ឈុតប្រណីតបុរាណច្នៃដែលត្រូវគ្រងដោយសំអុល អែនណាអូមីមានឈ្មោះថា”ឈុតនារីធញ្ញផល សកលកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញទៅឲពិភពលោកបានឃើញបានស្គាល់ពីកម្ពុជាតាមរយះគ្រាប់ស្រូវតូចៗរំលេចយ៉ាងប្រណិតជាសម្លៀកបំពាក់បន្ថែមអំពីវប្បធម៍នានាដែលយើងមាន។ឈុតនារីធញ្ញផល សកលកម្ពុជានជាឈុតមួយដែលច្នៃ បញ្ចូលគ្នារវាង ក្រមាខ្មែរ ផ្ការំដួលដែលជាផ្កាតំណាងជាតិ និងធ្វើឡើងពីគ្រាប់ធញ្ញជាតិរបស់យើងមាដូចជាពោត សណ្តែក ស្រូវជាដើម ក្នុងចេតនាជួយផ្សព្វផ្សាយអំពីគុណតម្លៃរបស់កម្ពុជាក្នុងវិស័យកសិកម្ម។ឈុតនេះត្រូវបានតំឡើងឈរដោយប្អូនប្រុស ម៉ុន ឆាន់នី រហ័សនាម រាជនីក្រម៉ាតូច និងគូរូបដោយប្អូនប្រុស Vasna Soeung. និងសរសេរអត្ថន័យដោយបងប្រុស នូ សុវិទូ។ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរអំពីទេពកោសល្យ និងរូបសម្រស់របស់ស្រីតូចពីកម្ពុជារូបនេះថាពិតជាស្រស់ស្អាត ទឹកចិត្តមុះមុតខ្លាំងក្លា និងកាន់តែទាក់ទាញក្រោយគ្រងឈុតឆ្នៃប្រណីតដោយក្រុមអ្នកជំនាញដ៏មានស្នាដៃនោះ។ ខណៈដែលឈុតប្រនណីតដែលត្រូវគ្រងដោយ រតនា ថានុថMister Teen Star Cambodia 2022 មានឈ្មោះថាឈុត ហនុមានសេនាឯក ដែលរៀបរាប់អំពីហនុមានគឺជាស្តេចស្វាក្នុងរឿងកេរ្តិ៍ដែលមាន ឬទ្ធីអំណាចខ្លាំងក្លារចេះហោះ កាន់ព្រះខ័នជាអាវុធនឹងមានកូនព្រះអាទិត្យ១២គ្រាប់ក្នុងមាត់ហើយជាសេនាឯកដ៏អស្ចារ្យរបស់ព្រះរាមក្នុងការធ្វើដំណើរវាយលុកចូលនគរយក្ស ដណ្តើមនាងសិតាពីស្តេចយក្សទស្សមុខមកវិញ។ ហនុមានគឺជាតួរឯកដ៏សំខាន់មួយក្នុងជ័យជំនះរបស់ព្រះរាម ក្នុងការកំទេចនគរយក្សនឹងផ្តួលរលំស្តេចទស្សមុខដោយយុទ្ធសាស្រ្តដ៏ឆ្លាតវៃ។ ស្តេចស្វារូបនេះគឺជានិមិត្តរូបនៃភាពអង្គអាច មុះមុត នឹងជ័យជំនះដែលឃើញមានការតាងរូបស្តេចហនុមានជានិមិត្តសញ្ញានៃកងយុទ្ធពល ខេមរភូមិន្ទកម្ពុជាផងដែរ។ ឈុតនេះឆ្នៃដោយ ក្រុមក្មេងវត្តផាត់និងតុបតែងមុខដោយ Ra Sopanha Make Up Artist ។ មុនពេលចាកចេញពីកម្ពុជាយុវជន និងយុវតីវ័យក្មេងស្រស់សង្ហា និងស្រស់សោភា បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការបង្ហាញសមត្ថភាពទេពកោសល្យ របស់ខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិ។
គួរបញ្ជាក់ដែរថា ក្រោយពីការប្រគួតឈុតតំណាងជាតិដែលបានធ្វើឡើងនៅថ្ងៃទី០៣ខែសីហាឆ្នាំ ២០២២នេះគឺថ្ងៃស្អែកថ្ងៃទី០៤ ខែសីហា គឺជាការថតរូបឈុតហែលទឹកនៅប៉ាទីយ៉ា និងសមឆាកនៅថ្ងៃទី០៥ ខែសីហា មុនពេលថ្ងៃប្រគួតផ្តាចព្រ័ត្រមកដល់ថ្ងៃទី០៦ ខែសីហានេះផងដែរ៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print