ភ្នំពេញៈ ចាប់តាំងពីបានដាក់ចេញនូវយុទ្ឋនាការចែកចាយទឹកជួយបងប្អូនជនរួមជាតិដែលកំពុងត្រូវការទឹកទទួល ទានជាបន្ទាន់នៅតាមតំបន់ដាច់ស្រយាលខ្វះខាតទឹកទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ គឺយើងសង្កេតឃើញសប្បុរជន ក្រុមហ៊ុនជាតិ និង អន្តរជាតិ ក្រុមអ្នកស្ម័គ្រចិត្ត អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធ បានដឹកទឹកតាមឡាន តាមម៉ូតូយកទៅផ្តល់ជូនប្រជាពលរដ្ឋដោយទឹកមុខរីករាយ។ នេះបង្ហាញអោយឃើញពីទឹកចិត្តជួយគ្នាទៅវិញទៅមក ជាពិសេសក្នុង ស្ថានភាពលំបាក។ ទន្ទឹមនឹង នោះក៏មានការចុះជីក និងស្តារអណ្តូងទឹក ប្រឡាយ និងស្រះទឹក បឹងនិងអាងស្តុកទឹកមួយចំនួន ព្រមទាំងផ្តល់ជំនួយម្ហូបអាហារ ថ្នំាពេទ្យ និងរបស់របរប្រើប្រាស់ផ្សេងៗ ផ្តល់ជូនបងប្អូន រួមទាំងការ ជួសជុលផ្ទះសម្បែង និងសាលារៀនឡើងវិញបន្ទាប់ពីបានខូចខាតដោយ សារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់។
សម្តេចមានប្រសាសន៍បន្តថាៈ ខ្ញុំសូមអំពាវនាវដល់សប្បុរសជនបន្តចូលរួមជួយបងប្អូនជនរួមជាតិដែលខ្វះទឹកអោយមានទឹកទទួល ទាន ទម្រាំមានភ្លៀងធ្លាក់មកគ្រប់គ្រាន់៕
ដោយ សុខ ខេមរា