ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់​ ក្នុង​ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសនាថ្ងៃទី៥ សីហាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែសីហាម្សិលមិញនេះ​។​

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ ១៣នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់​ ,ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែសីហា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មើនឹង​ ៩៤,២៦ក្រាម និង៧កញ្ចប់តូច។

លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១៩,៦៨ក្រាម ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៣ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៣ក្រាម ។ ​
៤ / កំពង់ស្ពឺ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧១,៨១ក្រាម ។
៥ / រាជធានីភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៥ក្រាម ។
៦ / រតនគិរី ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក​Ice ៤កញ្ចប់តូច ។
៧ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ។
៨ / ត្បូងឃ្មុំ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
៩ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨៩ក្រាម​ ។

កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print