កម្លាំងចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទ ដកហូតរបាំងសាច់អួន,លបលូសាច់អួន​ និងបង្គោល​ជិត៣០០ដើម​ យកមកដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលស្រុកកំពង់លែង​ កាលពី​ថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ​ បានសហការជាមួយ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហគមន៍នេសាទ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចឃុំសំរោងសែន ឃុំប្រឡាយមាស ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ​ ជាលទ្ធផលកម្លាំងជំនាញ​បង្ក្រាប និងដកហូតបាន៖ របាំងសាច់អួន ចំនួន០៩កន្លែង ប្រវែង៥៩៥ម៉ែត្រ, លបលូសាច់អួន ចំនួន១២គ្រឿង, បង្គោល ចំនួន ២៧២ដើម, ចាក់ប្រលែងកូនត្រីចម្រុះ ចំនួន ១៥គីឡូក្រាម។

​​ក្រោយ​ពេល​បង្ក្រាប​សម្ភារៈ​ល្មើស​ខាងលើ​នេះ ត្រូវបានក្រុមការងារ​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​តែ​ម្តង​។​ ​ចំពោះ​មុខសញ្ញា​ដែល​ជា​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នេះ​ សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​សាវតា​ជាតិ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ អនុវត្ត​តាម​ច្បាប់​ ៕

...

ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print