លោក Mikel Arteta បាននិយាយថា ក្រុម Arsenal របស់គាត់មើលទៅហាក់ដូចជាស្រេកឃ្លានជ័យជម្នះ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាប់ផ្តើមដ៏ល្អឥតខ្ចោះជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace នៅថ្ងៃប្រកួតបើកឆាកស្វាគមន៍រដូវកាលថ្មី Premier League ២០២២–២០២៣ នៅកីឡដ្ឋាន Selhurst Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហាឆ្នាំ២០២២នេះ។
ក្រុមកាំភ្លើងធំបានរក្សាទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេមុនរដូវកាលជាមួយនឹងការប្រកួតដ៏ស្វាហាប់ដែលត្រូវបានបង្ហាញនៅពេលដែលកីឡាករ Gabriel Martinelli បានតែតបញ្ចូលនាទីនាំមុខនៅនាទីទី២០ក្នុងតង់ទី១ ពីការបញ្ជូនបាល់របស់កីឡាករចំណូលថ្មី Oleksandr Zinchenko ។
ការចំណាយពេលភាគច្រើននៃតង់ទីមួយរបស់ក្រុម Crystal Palace ដើម្បីសម្របខ្លួនទៅនឹងអ្នកទស្សនា ហើយក៏មានឱកាសនៅពេលដែលកីឡាករ Odsonne Edouard ព្យាយាម បន្ទាប់ពីការតែតបាល់របស់ Joachim Andersen ពីចម្ងាយ។
ដោយមានអ្នកទស្សនាក្នុងកីឡដ្ឋានមានភាពកុះករឡើងវិញ ក្រុម Crystal Palace បានបន្តស្វែងរកឱកាស ប៉ុន្តែក្រុម Arsenal បានព្យាយាមដើម្បីស្វែងរក៣ពិន្ទុពេញលេញ ហើយគ្រាប់ទី២បានកើតឡើងនៅពេលដែលកីឡាករ Marc Guehi តែតបញ្ចូលទីខ្លួនឯងនៅនាទីទី៨៥។ រហូតចប់ការប្រកួតក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានយកឈ្នះក្រុម ម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល២ទល់០។
ក្រោយចប់ការប្រកួតលោក Arteta បាននិយាយថា “ខ្ញុំមានអារម្មណ៍បែបនេះសម្រាប់២–៣សប្តាហ៍ដំបូងចាប់តាំងពីការបើករដូវកាល។ ក្រុមមកទីនេះដើម្បីលេងតាមរបៀបដែលយើងចង់លេង យើងមានភាពលេចធ្លោ យើងជាអ្នកគម្រាមកំហែង យើងពិតជារស់រវើក និងមុតស្រួចតាំងពីដើមមក។ បន្ទាប់មកនៅពេលដែលយើងមានអារម្មណ៍ថា ស្ថិតនៅក្រោមសម្ពាធ យើងបានស៊ូទ្រាំដោយភាពអត់ធន់”។
រដូវកាលថ្មី២០២២–២០២៣ បានចាប់ផ្តើមនៅដំបូងដោយក្រុមទាំង២ខាងលើជាអ្នកប្រកួតបើកឆាក។ សម្រាប់ការប្រកួតនៅថ្ងៃទី៦និងថ្ងៃទី៧ នឹងមានការប្រកួតបន្តទៀត ខណៈដែលក្រុមខ្លាំងៗកំពុងប្រជែងក្នុងការស្វែងកីឡាករថ្មីមានសក្តានុពលដើម្បីដណ្តើមពាននៅរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)